កិច្ចប្រជុំប្រចាំឆមាសនៃវេទិកាហ្វុនប៉ាម និងឌីហ្វុនប៉ាម
នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព (HACC) បានរៀបចំកិច្ចប្រជុំប្រចាំឆមាសនៃវេទិកាហ្វុនប៉ាម និងឌីហ្វុនប៉ាម នៅសណ្ឋាគារ ស៊ីស្គេប ខេត្តព្រះសីហនុ ដែលមានអ្នកចូលរួមសរុបចំនួន២៦នាក់ ពីតំណាងហ្វុនប៉ាម និងឌីហ្វុនប៉ាមទាំង ០៧ខេត្ត/ក្រុងនៃតំបន់គ្របដណ្តប់របស់គម្រោង។ តាមរយៈកិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងនូវសមិទ្ធផលសំខាន់ៗដែរបានអនុវត្តដោយតំណាងសហគមន៍ក្រោមគម្រោងពង្រឹងប្រព័ន្ធសហគមន៍ (CSS) និងបានពិភាក្សាគ្នាស៊ីជម្រៅលើការកំណត់នូវអាទិភាពសកម្មភាព និងតម្រូវការក្នុងការពង្រឹងការអនុវត្តន៍តួនាទីរបស់តំណាងសហគមន៍ ដើម្បីរួមចំណែកក្នុងកម្មវិធីឆ្លើយតបនឹងមេរោគអេដស៍ក្មុងប្រទេសកម្ពុជា។
On 23 Nov 2022, HACC organized the semester meeting of FoNPAMs and DFoNPAMs at Seascape Hotel in Preah Sihanouk province. There were 26 participants of FoNPAMs and DFoNPAMs representatives from 07 target coverage ODs/provinces attended this meeting. Through the meeting, we have reviewed and reflected the key achievements by community representatives under the Community System Strengthening (CSS) and discussed prioritizing key activities for strengthening the roles of community representatives in contribution and engagement for improving the HIV program response in Cambodia.