[English below]
ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២៖ អង្គការគណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព(អេច អេ ស៊ី ស៊ី) បានរៀបចំកិច្ចប្រជុំប្រចាំត្រីជាមួយអង្គការសមាជិក និងក្រុមងាយរងគ្រោះលើកទី ៨៥ នៅសណ្ឋាគារសាន់វេ។ ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាព និងបង្ហាញពីសកម្មភាពនៃកម្មវិធីផ្សេងៗពីរដៃគូរអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល និងពិភាក្សាទូទៅលើកម្មវិធីសុខភាពផ្សេងៗ។ ជាលទ្ធផលកិច្ចប្រជុំនេះក្រោមកិច្ចសហការពីក្រសួងសុខាភិបាល អាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ បេឡាជាតិសន្តិសុខសង្គម ធនាគារពិភពលោក អង្គការខានណា និងសមាគមអ្នកប្រើប្រាស់ថ្នាំពន្យារជីវិត ក្នុងការចែករំលែកទៅលើប្រធានបទសំខាន់ៗទាំង ០៦ រួមមាន៖១.លទ្ធផលនៃសន្និសិទ្ធអន្តរជាតិស្ដីពីមេរោគអេដស៍ និងជំងឺអេដស៍លើកទី២៤ នៅប្រទេសកាណដា។ ២.ការចុះឈ្មោះ និងអត្ថប្រយោជន៍របសអគ្គនាយកបេឡាជាតិសន្ដិសុខសង្គម(អត្ថប្រយោជន៍ប្រាក់សោធន៍និវត្តន៍) ។៣.សកម្មភាព Health E-QIP Phase II ពីធនាគារពិភពលោក។ ៤.យុទ្ធសាស្ត្រជាតិសម្រាប់ការពារ និងប្រយុទ្ធជម្ងឺមិនឆ្លងឆ្នាំ២០២២ដល់ ២០៣០។ ៥.លទ្ធផលនៃកិច្ចប្រជុំអង្គការសហប្រជាជាតិស្ដីពីជម្ងឺរបេង ពីអង្គការខានណា។៦.បទពិសោធន៍ការថែទាំ និងការព្យាបាលអ្នកជម្ងឺអេដស៍ និងអ្នកផ្ទុកមេរោគអេដស៍នៅក្នុងមន្ទីរពេទ្យ និងពន្ធធនាគារ។ រួមទាំងការចូលរួមយ៉ាងសកម្មពីសំណាកអង្គការជាសមាជិកដែលបានចូលរួមដោយផ្ទាល់ចំនួន ៥៤រូប ស្រី២០រូប និងតាមរយះ អនឡាញចំនួន ៣១នាក់។ ជាហេតុធ្វើឲ្យកម្មវិធីបានប្រព្រឹត្តទៅយ៉ាងរលូត ស្របតាមការគ្រោងទុក។
On September 30, 2022, Health Action Coordinating Committee (HACC) holds its 85th annual meeting with member organizations and vulnerable groups at the Sunway Hotel. Aimed to update and present the activities of various programs from development partners and civil society organizations and general discussions on various health programs.As a result, this meeting, in collaboration with the Ministry of Health, the National AIDS Authority, the National Social Security Fund, the World Bank, KHANA and the ARV Users Association, shared 06 key topics: 1. Outcome of the 24th International Conference on HIV and AIDS in Canada 2. Registration and benefits of the National Social Security Fund (NSSF) (Pension fund benefits). 3. Health E-QIP Phase II from the World Bank. 4. National strategy for the prevention and control of non-communicable diseases from 2022-2030. 5. Outcome of the United Nations Conference on Tuberculosis from Khanna. 6. Experiences in the care and treatment of HIV / AIDS patients in hospitals and prisons. And with the active participate directly of 54 member organizations, 20 females and 31 online participants. As a result, the event went smoothly as planned.