បណ្តាញសហគមន៍វ័យក្មេងនៃអុ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមប្រឈមមុខខ្ពស់នឹងការឆ្លងមេរោគ អេដស៍ (Young KP Network) ត្រូវបានឯកភាពក្នុងការចងក្រងឡើង ដោយមានការពិគ្រោះយោបល់ និងការ សម្ភាស៍ជាមួយ យុវវ័យ និងអ្នកពាក់ព័ន្ធក្នុងកម្មវិធីអេដស៍ ដែលស្របទៅតាមតម្រូវការ ស្ថានភាព និងអាត្រា ប្រឈមក្នុងចំណោមយុវវ័យនាពេលបច្ចុប្បន្ន ដែលពិជាត្រូវមានតំណាងយុវវ័យធ្វើការជាមួយយុវវ័យដើម្បីដឹង និងយល់ពីការប្រឈមរបស់ក្រុមយុវវ័យ។ បណ្តាញយុវវ័យនេះ នឹងធ្វើសកម្មភាព និងចូលរួមក្នុងវេទិកាជាមួយ បណញសហគមន៍ PLHIV និងKPs ដែលមានស្រាប់ គឺBC, CNPUD, CPN+ និង NEWN ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុង ការរួមចំណែកចំពោះកម្មវិធីឆ្លើយតបនឹងមេរោគអេដស៍ក្នុងប្រទេសកម្ពុជា។
ដើម្បីចងក្រងជាបណ្តាញយុវវ័យនេះឡើងតាមរយៈការឈរ និងបោះឆ្នោត ដូចនេះយើងត្រូវការសមាជិក គណៈកម្មាធិការប្រតិបត្តិចំនួន០៥រូប ជាតំណាងក្រុមនីមួយៗដូចខាងក្រោម៖
- យុវវ័យ MSM ចំនួនមួយ (០១) រូប
- យុវវ័យ TG ចំនួនមួយ (០១) រូប
- យុវវ័យ EW ចំនួនមួយ (០១) រូប
- យុវវ័យ PWID/PWUD ចំនួនមួយ (០១) រូប
- យុវវ័យ PLHIV ចំនួនមួយ (០១) រូប
ពិពណ៌នាតួនាទី និងទទួលខុសត្រូវ
- ធ្វើជាតំណាង PLHIV និង KPs វ័យក្មេងត្រូវចូលរួមក្នុងកិច្ចប្រជុំ និងវេទិកាផ្សេងៗជាច្រើន
- ត្រូវសកម្ម និងចូលរួមជាសមាជិកភាពនៃក្រុមការងារបច្ចេកទេសពាក់ព័ន្ធនឹងកម្មវិធីអេដស៍ដូចជា CCC, NAA, NCHADS និងផ្សេងៗទៀត
- ធានាបានថាជាតំណាង ជាសម្លេងរបស់សហគមន៍វ័យក្មេង
- ស្វែងរកការគាំទ្រ និងសម្របសម្រួលលើការងារបទអន្តរាគមន៍ និងសេវានៃកម្មវិធីអេដស៍ដល់ សហគមន៍ អំពើហិង្សា បទឧគ្រិត ការមាក់ងាយរើសអើង និងកិច្ចគាំពារសង្គម និងផ្សេងៗទៀត
- ផ្តល់យោបល់ និងអនុម័ត្តលើផែនការយុទ្ធសាស្ត្រ គោលនយោបាយ និយាមបែបបទស្តង់ដារសម្រាប់ បណ្តាញ រួមទាំងតួនាទីការងារទទួលខុសត្រូវរបស់គណៈកម្មាធិការប្រតិបត្តិ
- ចូលរួមគៀរគរធនធាន និងអភិឌ្ឍន៍បណ្តាញ និងចងក្រងបណ្តាញជាមួយសមាជិក និងជាមួយបណ្តាញផ្សេងទៀត
- សហការ និងចែករំលែកពត៌មាន មេរៀនបទពិសោធន៍ជាមួយអ្នកពាក់ព័ន្ធ
- ចូលរួមប្រជុំជាមួយសមាជិក គណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាភិបាល
- ការធ្វើការរួមគ្នាជាបណ្តាញ និងបណ្តាញ និងជាមួយលេខាធិការដ្ឋានសម្របសម្រួល
- ភារៈកិច្ចផ្សេងៗទៀតនឹងត្រូវស្នើ
លក្ខខណ្ឌតម្រូវការជាគណៈគម្មាធិការប្រតិបត្តិ
- ជាសហគមន៍ (PLHIV, EW, MSM, TG, និងPWID/PWUD) វ័យក្មេង អាយុមិនលើសពី ៣០ឆ្នាំ
- ប្រធាន ឬអ្នកសម្រសបម្រួលបណ្តាញ ត្រូវធ្វើការពេញម៉ោងជាមួយលេខាធិការដ្ឋាន
- មិនជាន់គ្នាលើតួនាទីជាបុគ្គលិក ឬអ្នកអប់រំសហគមន៍នៃអង្គការ
- មានចំណេះដឹងលើកម្មវិធីអេដស៍ និងសហគមន៍
- មានទំនាក់ទំនងល្អ និងការងារសម្របសម្រួល
- អាទិភាពសម្រាប់អ្នកមានអាស័យដ្ឋាននៅភ្នំពេញ និងអាចធ្វើដំណើរទាំងនៅក្នុងភ្នំពេញ និងខេត្ត
- អាទិភាពសម្រាប់អ្នកអាចប្រើប្រាស់កុំព្យុទ័រសម្រាប់ការងារបាន
អាទិភាពសម្រាប់អ្នកអាចប្រើប្រាស់ភាសារអង្គគ្លេស
ការជ្រើសរើសនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមរយៈការរៀបចំការបោះឆ្នោត ពីសមាជិក និងសហគមន៍ ដោយជ្រើសយកបេក្ខភាពណាដែលទទួលបានសម្លេងគាំទ្រជាសន្លឹកឆ្នោតច្រើន ចំនួន០៥រូប ហើយសម្លេងឆ្នោតច្រើនជាងគេ គឺជាប្រធាន ឬអ្នកសម្របសម្រួលបណ្តាញ ។
សម្រាប់សហគមន៍ដែលមានចំណាប់អារម្មណ៍ដាក់ពាក្យ ដើម្បឈរឈ្មោះបោះឆ្នោតធ្វើជាគណៈកម្មាធិការ បណ្តាញសហគមន៍វ័យក្មេង (Young KP Network) សូមបំពេញព័ត៌មានតាមទម្រង់ប្រវត្តិរូបខាងក្រោម នឹងផ្ញើរមកកាន់លេខាធិការដ្ឋានមុន/ត្រឹមថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមរយៈ លោក ឃុន រតនា (តេលេក្រាម) Telegram 017 55 95 66 ឬ អ៊ីម៉ែល (Email) css@hacccambodia.org ។
សូមទាញយកទម្រង់បែបបទសម្រាប់ដាក់ពាក្យខាងក្រោមនេះ