ការបង្ហាញលទ្ធផលប្រមូលព័ត៌មានត្រឡប់ពីសហគមន៍
នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២, គណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព (HACC) បានគាំទ្រដល់តំណាងសហគមន៍នៃវេទិកាហ្វុនប៉ាម និងឌីហ្វុនប៉ាមចំនួន១៦នាក់ ចូលរួមក្នុងសន្និបាតប្រចាំឆ្នាំរបស់អាជ្ញាធរជាតិប្រយុទ្វនឹងជំងឺអេដស៍ (NAA) នៅសណ្ឋាគារវីនីណា ខេត្តព្រះស៊ីហនុ។ នៅក្នុងសន្និបាតនេះផងដែរ លោកស្រី ប៉ាត ម៉ារីយ៉ា ជាតំណាងវេទិកាឌីហ្វុនប៉ាមប្រចាំខេត្តសៀមរាម បានធ្វើបង្ហាញអំពីការអនុវត្តន៍ ការត្រួតពិនិត្យ តាមដាន ដែលដឹកនាំ និងអនុវត្តដោយសហគមន៍ (CLM)។ បទបង្ហាញនេះក៏បាន លើកឡើង និងពិភាក្សា លើលទ្ធផលនៃព័ត៌មានត្រឡប់ពីសហគមន៍ស្តីអំពីការបង្ការ និងកិច្ចគាំពារសង្គម។
On 24th November 2022, HACC supported 16 community representatives of FoNPAMs and DFoNPAMs to attend the Policy Board Meeting of the National AIDS Authority (NAA) at VININA hotel in Preah Sihanouk province. In this meeting, Community-Led Monitoring (CLM) which implementing by FoNPAMs and DFoNPAMs was presented by Ms. Pat Mariya, DFoNPAMs representative in Siem Reap province. The presentation highlighted and discussed the result of community feedback on two areas of prevention intervention and social protection.