Position title
សេចក្តីប្រកាសសមាជិកភាព អាណត្តិ ២០២៧-២០២៩
Description

គណៈកម្មាធិការសម្របសម្រួលជំនួយមូលនិធិសកល (CCC) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៣ ដើម្បីសម្របសម្រួលសកម្មភាពនានាដែលគាំទ្រដោយមូលនិធិសកលនៅកម្ពុជា។ តួនាទីចម្បងរបស់គណៈកម្មាធិការនេះគឺប្រមូលផ្តុំភាគីពាក់ព័ន្ធមកពីពហុវិស័យ ដើម្បីរៀបចំ និងដាក់សំណើសុំថវិកាទៅកាន់មូលនិធិសកល ដែលស្របទៅនឹងផែនការយុទ្ធសាស្ត្រជាតិប្រយុទ្ធនឹងជំងឺអេដស៍ របេង គ្រុនចាញ់ និងអាទិភាពក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល និងប្រព័ន្ធសហគមន៍ (HSS/CSS)។

លើសពីនេះ គណៈកម្មាធិការក៏មានតួនាទីតែងតាំងអ្នកទទួលជំនួយផ្ទាល់ (Principal Recipients - PRs) មួយ ឬច្រើន ដែលនឹងទទួលខុសត្រូវលើការអនុវត្តជំនួយឥតសំណង និងជ្រើសរើសអ្នកទទួលជំនួយបន្ត (Sub-Recipients) ដែលនឹងចូលរួមក្នុងការអនុវត្តគម្រោង ប្រសិនបើសំណើសុំថវិកាត្រូវបាន អនុម័ត ព្រមទាំងត្រួតពិនិត្យអ្នកទទួលជំនួយផ្ទាល់ (PRs) និងការអនុវត្តកម្មវិធីដែលផ្តល់ហិរញ្ញប្បទានដោយជំនួយឥតសំណងពីមូលនិធិសកល តាមរយៈគណៈកម្មាធិការត្រួតពិនិត្យ     អចិន្ត្រៃយ៍មួយ។

ទោះបីជាការចូលរួមនៅក្នុងគណៈកម្មាធិការ CCC ធ្វើឡើងដោយស្ម័គ្រចិត្ត និងមិនមានប្រាក់កម្រៃក៏ដោយ សមាជិក CCC គឺជាសមាសភាគដ៏សំខាន់នៃរចនាសម្ព័ន្ធរបស់មូលនិធិសកលនៅកម្ពុជា ហើយនឹងមានការទទួលខុសត្រូវសំខាន់ៗដូចខាងក្រោម៖

  • ចូលរួមនៅក្នុងកិច្ចប្រជុំរបស់ CCC ឱ្យបានទៀងទាត់ និងប្រកបដោយការទទួលខុសត្រូវ​ ចែករំលែកបទពិសោធន៍ និងព័ត៌មានដែលពាក់ព័ន្ធនៅក្នុងកិច្ចប្រជុំ CCC។
  • ចូលរួមនៅក្នុងអង្គវិបស្សនា (Retreats) គណៈកម្មាធិការ និង/ឬគណៈកម្មាធិការពិសេស (Ad hoc committees) របស់ CCC។
  • រាយការណ៍ជាប្រចាំអំពីដំណើរការការងាររបស់ CCC ទៅកាន់អង្គភាព និងបុគ្គលមកពីវិស័យដែលសមាជិកនោះតំណាង
  • ចូលរួមក្នុងការពិនិត្យឡើងវិញនូវលទ្ធផលការងារនៃគម្រោងជំនួយ ដូចជាតាមរយៈកិច្ចប្រជុំ PRTRTs ការចុះទៅពិនិត្យផ្ទាល់នៅមូលដ្ឋាន ឬតាមរយៈលទ្ធផលសង្ខេប។

នៅក្នុងខែមករា ឆ្នាំ២០២៧ គណៈកម្មាធិការ CCC ថ្មីមួយនឹងត្រូវបានបង្កើតឡើងសម្រាប់អាណត្តិបីឆ្នាំ (២០២៧-២០២៩)។

CCC មាន សមាជិកចំនួន ២១រូប ដែលបែងចែកទៅតាមផ្នែក [(រាជរដ្ឋាភិបាល (៦រូប), អង្គការមិនមែនរដ្ឋាភិបាល (៣រូប), វិស័យសហគមន៍ (៦រូប), វិស័យឯកជន (១រូប), វិស័យសិក្សាធិការ/អប់រំ (១រូប), និងដៃគូអភិវឌ្ឍន៍ពហុភាគី/ទ្វេភាគី (៤រូប)]។

តំណាងពីទ្វេភាគី និងពហុភាគី នឹងត្រូវបានជ្រើសរើស/បោះឆ្នោត ដោយប្រើប្រាស់នីតិវិធី និងយន្តការផ្ទៃក្នុងរបស់ពួកគេ។

ចំណែកឯក្រុមតំណាងផ្សេងទៀតនៅក្នុង CCC ត្រូវបោះឆ្នោតជ្រើសរើសចំនួនសមាជិកតាមដែលបានបញ្ជាក់ខាងលើ តាមរយៈដំណើរការបោះឆ្នោតដែលបើកចំហ និងមានតម្លាភាព ព្រមទាំងកំណត់សមាជិកបម្រុងម្នាក់សម្រាប់សមាជិកនីមួយៗមកពីស្ថាប័នតែមួយ។

សម្គាល់៖ សមាជិក CCC បច្ចុប្បន្នមានសិទ្ធិទទួលបានការបោះឆ្នោតជ្រើសរើសឡើងវិញ/ការស្នើឈ្មោះឡើងវិញដោយក្រុមតំណាងរបស់ខ្លួន ដើម្បីបម្រើការងារក្នុងអាណត្តិមួយទៀត ប៉ុន្តែត្រូវបានកម្រិតត្រឹមតែពីរអាណត្តិជាប់គ្នាប៉ុណ្ណោះ។

នៅពេលថ្មីៗនេះ គណៈកម្មាធិការជ្រើសរើសសមាជិកភាព CCC បានតែងតាំងបុគ្គលមួយចំនួនឱ្យធ្វើជាអ្នកសម្របសម្រួលសមាជិកភាព CCC សម្រាប់ស្ថាប័ននីមួយៗ។ បុគ្គលទាំងនេះនឹងសម្របសម្រួលដំណើរការតែងតាំង និងបោះឆ្នោតជ្រើសរើសសមាជិក CCC ថ្មី។

អង្គការ ឬបុគ្គលដែលមានចំណាប់អារម្មណ៍ចង់ចូលជាសមាជិក CCC គួរតែផ្ញើរឈ្មោះ ព័ត៌មានទំនាក់ទំនង និងសេចក្តីថ្លែងការណ៍បង្ហាញពីចំណាប់អារម្មណ៍សង្ខេប (មិនឱ្យលើសពី ២ កថាខណ្ឌ) ទៅកាន់អ្នកសម្របសម្រួលសមាជិកភាព CCC របស់ពួកគេ ត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ។ ព័ត៌មានទំនាក់ទំនងសម្រាប់អ្នកសម្របសម្រួលសមាជិកភាព CCC មានរៀបរាប់ជូនខាងក្រោម៖

១ ភ្នាក់ងារពហុភាគី (Multilateral Agency)

លោកស្រី Vladanka Andreeva
អ្នកសម្របសម្រួល របស់ UN/UNDP

អាសយដ្ឋាន UNDP៖ ផ្ទះលេខ៥៣ ផ្លូវប៉ាស្ទ័រ, ភ្នំពេញ កម្ពុជា
ទូរស័ព្ទ៖ 023 216 167
អ៊ីមែល៖ vladanka.andreeva@un.org

២ ភ្នាក់ងារទ្វេភាគី (Bilateral Agency)

លោក Zachary Le Vene
ប្រធានក្រុម, USG ស្ថានទូតអាមេរិក

អាសយដ្ឋានស្ថានទូតអាមេរិក៖ ផ្ទះលេខ១ ផ្លូវលេខ៩៦ សង្កាត់វត្តភ្នំ, ភ្នំពេញ កម្ពុជា
ទូរស័ព្ទ៖ 023 728 000
អ៊ីមែល៖ LeVeneZS@state.gov

៣ អង្គការមិនមែនរដ្ឋាភិបាល (Non-Government Organization) សមាជិកនៃអង្គការមិនមែនរដ្ឋាភិបាល សុខាភិបាលជាតិ និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ  និង សមាជិកនៃបណ្តាញអង្គការមិនមែនរដ្ឋាភិបាលប្រយុទ្ធនឹងជំងឺអេដស៍ថ្នាក់ជាតិ៖
លោក Tim Vora នាយកប្រតិបត្តិ អង្គការ HACC
អាសយដ្ឋាន HACC៖ អគារ GIA Tower ជាន់ទី 13A យូនីតទី 10 ផ្លូវសុភមង្គល កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ។
ទូរស័ព្ទ៖ 077 275 227
អ៊ីមែល៖ hacc@hacccambodia.org

៤ វិស័យសហគមន៍ (Community Sector) បុគ្គលដែលរស់នៅជាមួយជំងឺ (អ្នកជំងឺគ្រុនចាញ់)៖
លោក Mak Sarath ប្រធានកម្មវិធីគ្រុនចាញ់ II អង្គការ CRS កម្ពុជា
អាសយដ្ឋាន CRS៖
អគារលេខ៦៤ មហាវិថីព្រះនរោត្តម កែងផ្លូវ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ភ្នំពេញ កម្ពុជា
អ៊ីមែល៖ sarath.mak@crs.org

បុគ្គលតំណាងឱ្យក្រុមប្រជាជនគន្លឹះរងផលប៉ះពាល់៖ (EW/MSM/TG/PWUD/PWID/PLHIV)
លោក Choub Sok Chamreun នាយកប្រតិបត្តិ អង្គការ KHANA
អាសយដ្ឋាន KHANA៖
អគារ GIA Tower ជាន់ទី ២៥ យូនីតលេខ G2501-02 & G2517 ផ្លូវសុភមង្គល ទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ កម្ពុជា
ទូរស័ព្ទ៖ 092 616 168
អ៊ីមែល៖ csokchamreun@khana.org.kh

អង្គការជំនឿសាសនា (Faith-Based Organization)៖
ព្រះវិន័យធរ Thai Oum ព្រះវិន័យធរខេត្តព្រះវិហារ ព្រះអនុគណស្រុកជ័យសែន និងជាចៅអធិការវត្តព្រះឥន្ទ្រទ្រង់
អាសយដ្ឋាន៖
វត្តព្រះឥន្ទ្រទ្រង់ ភូមិថ្មី ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ
ទូរស័ព្ទ៖ 088 84 59 378 / 017 42 30 41

៥ វិស័យឯកជន (Private Sector) សភាពាណិជ្ជកម្មកម្ពុជា (CCC)៖
អ្នកឧកញ៉ា Kith Meng ប្រធាន
ការិយាល័យសភាពាណិជ្ជកម្មកម្ពុជា៖
លេខ 7D មហាវិថីសហព័ន្ធរុស្ស៊ី (110) ជាន់ទី១ បន្ទប់ A 12156 ភ្នំពេញ

សម្គាល់៖ ស្ត្រីត្រូវបានលើកទឹកចិត្តឱ្យចូលរួមជាសមាជិក CCC។

ព័ត៌មានបន្ថែមអាចសាកសួរបានពីលេខាធិការដ្ឋាន CCC៖ វេជ្ជបណ្ឌិត​ ជីវ ប៊ុនធី ប្រធានលេខាធិការដ្ឋាន
ការិយាល័យលេខាធិការដ្ឋាន CCC៖ អគារ GIA Tower ជាន់ទី 17F យូនីត G1717 ផ្លូវសុភមង្គល កោះពេជ្រ ភ្នំពេញ កម្ពុជា
ទូរស័ព្ទ៖ 017 666 296 / 011 223 887; អ៊ីមែល៖ cccsec_m@ccmcambodia.org

 

Job Location
Date posted
November 5, 2026
Valid through
November 16, 2026
Close modal window

Thank you for submitting your application. We will contact you shortly!