© 2024 HACC. All rights reserved.
គណៈកម្មាធិការសម្របសម្រួលជំនួយមូលនិធិសកល (CCC) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៣ ដើម្បីសម្របសម្រួលសកម្មភាពនានាដែលគាំទ្រដោយមូលនិធិសកលនៅកម្ពុជា។ តួនាទីចម្បងរបស់គណៈកម្មាធិការនេះគឺប្រមូលផ្តុំភាគីពាក់ព័ន្ធមកពីពហុវិស័យ ដើម្បីរៀបចំ និងដាក់សំណើសុំថវិកាទៅកាន់មូលនិធិសកល ដែលស្របទៅនឹងផែនការយុទ្ធសាស្ត្រជាតិប្រយុទ្ធនឹងជំងឺអេដស៍ របេង គ្រុនចាញ់ និងអាទិភាពក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល និងប្រព័ន្ធសហគមន៍ (HSS/CSS)។ លើសពីនេះ គណៈកម្មាធិការក៏មានតួនាទីតែងតាំងអ្នកទទួលជំនួយផ្ទាល់ (Principal Recipients - PRs) មួយ ឬច្រើន ដែលនឹងទទួលខុសត្រូវលើការអនុវត្តជំនួយឥតសំណង និងជ្រើសរើសអ្នកទទួលជំនួយបន្ត (Sub-Recipients) ដែលនឹងចូលរួមក្នុងការអនុវត្តគម្រោង ប្រសិនបើសំណើសុំថវិកាត្រូវបាន អនុម័ត ព្រមទាំងត្រួតពិនិត្យអ្នកទទួលជំនួយផ្ទាល់ (PRs) និងការអនុវត្តកម្មវិធីដែលផ្តល់ហិរញ្ញប្បទានដោយជំនួយឥតសំណងពីមូលនិធិសកល តាមរយៈគណៈកម្មាធិការត្រួតពិនិត្យ អចិន្ត្រៃយ៍មួយ។
ទោះបីជាការចូលរួមនៅក្នុងគណៈកម្មាធិការ CCC ធ្វើឡើងដោយស្ម័គ្រចិត្ត និងមិនមានប្រាក់កម្រៃក៏ដោយ សមាជិក CCC គឺជាសមាសភាគដ៏សំខាន់នៃរចនាសម្ព័ន្ធរបស់មូលនិធិសកលនៅកម្ពុជា ហើយនឹងមានការទទួលខុសត្រូវសំខាន់ៗដូចខាងក្រោម៖
- ចូលរួមនៅក្នុងកិច្ចប្រជុំរបស់ CCC ឱ្យបានទៀងទាត់ និងប្រកបដោយការទទួលខុសត្រូវ ចែករំលែកបទពិសោធន៍ និងព័ត៌មានដែលពាក់ព័ន្ធនៅក្នុងកិច្ចប្រជុំ CCC។
- ចូលរួមនៅក្នុងអង្គវិបស្សនា (Retreats) គណៈកម្មាធិការ និង/ឬគណៈកម្មាធិការពិសេស (Ad hoc committees) របស់ CCC។
- រាយការណ៍ជាប្រចាំអំពីដំណើរការការងាររបស់ CCC ទៅកាន់អង្គភាព និងបុគ្គលមកពីវិស័យដែលសមាជិកនោះតំណាង
- ចូលរួមក្នុងការពិនិត្យឡើងវិញនូវលទ្ធផលការងារនៃគម្រោងជំនួយ ដូចជាតាមរយៈកិច្ចប្រជុំ PRTRTs ការចុះទៅពិនិត្យផ្ទាល់នៅមូលដ្ឋាន ឬតាមរយៈលទ្ធផលសង្ខេប។
នៅក្នុងខែមករា ឆ្នាំ២០២៧ គណៈកម្មាធិការ CCC ថ្មីមួយនឹងត្រូវបានបង្កើតឡើងសម្រាប់អាណត្តិបីឆ្នាំ (២០២៧-២០២៩)។ CCC មាន សមាជិកចំនួន ២១រូប ដែលបែងចែកទៅតាមផ្នែក [(រាជរដ្ឋាភិបាល (៦រូប), អង្គការមិនមែនរដ្ឋាភិបាល (៣រូប), វិស័យសហគមន៍ (៦រូប), វិស័យឯកជន (១រូប), វិស័យសិក្សាធិការ/អប់រំ (១រូប), និងដៃគូអភិវឌ្ឍន៍ពហុភាគី/ទ្វេភាគី (៤រូប)]។
តំណាងពីទ្វេភាគី និងពហុភាគី នឹងត្រូវបានជ្រើសរើស/បោះឆ្នោត ដោយប្រើប្រាស់នីតិវិធី និងយន្តការផ្ទៃក្នុងរបស់ពួកគេ។ ចំណែកឯក្រុមតំណាងផ្សេងទៀតនៅក្នុង CCC ត្រូវបោះឆ្នោតជ្រើសរើសចំនួនសមាជិកតាមដែលបានបញ្ជាក់ខាងលើ តាមរយៈដំណើរការបោះឆ្នោតដែលបើកចំហ និងមានតម្លាភាព ព្រមទាំងកំណត់សមាជិកបម្រុងម្នាក់សម្រាប់សមាជិកនីមួយៗមកពីស្ថាប័នតែមួយ។
សម្គាល់៖ សមាជិក CCC បច្ចុប្បន្នមានសិទ្ធិទទួលបានការបោះឆ្នោតជ្រើសរើសឡើងវិញ/ការស្នើឈ្មោះឡើងវិញដោយក្រុមតំណាងរបស់ខ្លួន ដើម្បីបម្រើការងារក្នុងអាណត្តិមួយទៀត ប៉ុន្តែត្រូវបានកម្រិតត្រឹមតែពីរអាណត្តិជាប់គ្នាប៉ុណ្ណោះ។
នៅពេលថ្មីៗនេះ គណៈកម្មាធិការជ្រើសរើសសមាជិកភាព CCC បានតែងតាំងបុគ្គលមួយចំនួនឱ្យធ្វើជាអ្នកសម្របសម្រួលសមាជិកភាព CCC សម្រាប់ស្ថាប័ននីមួយៗ។ បុគ្គលទាំងនេះនឹងសម្របសម្រួលដំណើរការតែងតាំង និងបោះឆ្នោតជ្រើសរើសសមាជិក CCC ថ្មី។
អង្គការ ឬបុគ្គលដែលមានចំណាប់អារម្មណ៍ចង់ចូលជាសមាជិក CCC គួរតែផ្ញើរឈ្មោះ ព័ត៌មានទំនាក់ទំនង និងសេចក្តីថ្លែងការណ៍បង្ហាញពីចំណាប់អារម្មណ៍សង្ខេប (មិនឱ្យលើសពី ២ កថាខណ្ឌ) ទៅកាន់អ្នកសម្របសម្រួលសមាជិកភាព CCC របស់ពួកគេ ត្រឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៦ ។
ព័ត៌មានទំនាក់ទំនងសម្រាប់អ្នកសម្របសម្រួលសមាជិកភាព CCC មានរៀបរាប់ជូនខាងក្រោម៖
- ស្ថាប័ន (Constituency):
- វិស័យសហគមន៍ (Community Sector)
- អ្នកសម្របសម្រួលសមាជិកភាព (Membership Coordinator):
- បុគ្គលតំណាងឱ្យក្រុមប្រជាជនគន្លឹះរងផលប៉ះពាល់៖ (EW/MSM/TG/PWUD/PWID/) លោក Choub Sok Chamreun នាយកប្រតិបត្តិ អង្គការ KHANA
- អាសយដ្ឋាន (Address):
- អគារ GIA Tower ជាន់ទី ២៥ យូនីតលេខ G2501-02 & G2517 ផ្លូវសុភមង្គល ទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ កម្ពុជា
- ទូរស័ព្ទ៖ 092 616 168
- អ៊ីមែល៖ csokchamreun@khana.org.kh
សម្គាល់៖ ស្ត្រីត្រូវបានលើកទឹកចិត្តឱ្យចូលរួមជាសមាជិក CCC។
ព័ត៌មានបន្ថែមអាចសាកសួរបានពីលេខាធិការដ្ឋាន CCC៖
- វេជ្ជបណ្ឌិត ជីវ ប៊ុនធី ប្រធានលេខាធិការដ្ឋាន
- ការិយាល័យលេខាធិការដ្ឋាន CCC៖ អគារ GIA Tower ជាន់ទី 17F យូនីត G1717 ផ្លូវសុភមង្គល កោះពេជ្រ ភ្នំពេញ កម្ពុជា
- ទូរស័ព្ទ៖ 017 666 296 / 011 223 887;
- អ៊ីមែល៖ cccsec_m@ccmcambodia.org