អង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើវិស័យសុខភាពនៃជំងឺមិនឆ្លង ប្រមាណ ៤០ ស្ថាបនបានសូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធជាពិសេសរាជរដ្ឋាភិបាលអោយបន្ត និងពង្រឹងការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះការចូលរួមធ្វើអោយសំរេចបាននូវការគ្រប់ដណ្តប់សុខភាពជាសកល (UHC) ដោយធានាបានថា ប្រជាពលរដ្ឋគ្រប់គ្នាអាចទទួលបាននូវការថែទាំសុខភាពដែលពួកគេត្រូវការដោយគ្មានហានិភ័យនៃការ លំបាកផ្នែកហិរញ្ញវត្ថុ ។
នៅក្នុងប្រទេសកម្ពុជា ជំងឺមិនឆ្លងកំពុងតែកើនឡើងដែលជាបញ្ហប្រឈមផ្នែកសុខភាពសាធារណៈ ដ៏ធំមួយ ។ តាមរបាយការណ៌នៅឆ្នាំ២០១៨បានបង្ហាញថាជំងឺមិនឆ្លងបានសម្លាប់ប្រជាជនកម្ពុជាជិត ៦០.000 នាក់ ដែលស្មើនឹង ៦៤% នៃ ករណីស្លាប់ទាំងអស់ ប្រជាជនកម្ពុជាមា្នក់ក្នុងចំណោម ៤នាក់ (២៣%) ស្លាប់មុន អាយុ ៧០ ឆាំ្ន ដោយសារជំងឺមិនឆ្លងក្នុងចំណោមជំងឺមិនឆ្លងចម្បងទាំងបួន ។ ជំងឺ សសៃឈាមបេះដូង គឺជាជំងឺដែលកើតឡើងញឹកញប់ជាងគេដែលបង្កការស្លាប់ ២៤% ក្នុងចំណោម ករណីស្លាប់ទាំងអស់ បន្ទាប់ មកគឺជំងឺមហារីក ១៤% ជំងឺផ្លូវដង្ហើមរុំារ៉ៃ ៤% និងជំងឺទឹកនោមផ្អែម ២%។
ជំងឺមិនឆ្លងចម្បងទាំងបួន ដែលរួមមានជំងឺសសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម ជំងឺមហារីក និង ជំងឺផ្លូវដង្ហើមរុំារ៉ៃ នៅតែជាហេតុចម្បងមួយនៃការស្លាប់មុនអាយុនៅក្នុងប្រទេសកម្ពុជាដែលត្រូវដោះស្រាយ នៅក្នុងផែនការយុទ្ឋសាស្រ្តជាតិសម្រាប់ការពារ និងប្រយុទ្ឋនឹងជំងឺមិនឆ្លង ២០២២-២០៣០ ។ យោងតាម ករណីសម្រាប់ការវិនិយោគឆាំ្ន២០១៩ ស្តីពីការពារ និងប្រយុទ្ឋនឹងជំងឺមិនឆ្លងនៅក្នុងកម្ពុជា ជំងឺមិនឆ្លង ទាំងនេះកំពុងតែធ្វើឲ្យមានការខាតបង់យ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចកម្ពុជា ។ ថវិកាសរុបចំនួន ១.៥ ពាន់លាន ដុល្លារត្រូវបានបាត់បង់ជារៀងរាល់ឆាំ្នដែលតំណាងឲ្យជិត ៧ភាគរយនៃផលទុនសរុបក្នុងស្រុក ។ ការផ្តល់សេវាគ្រប់ទីកន្លែងសម្រាប់អ្នកជម្ងឺ ដែលកំពុងរស់នៅជាមួយជម្ងឺមិនឆ្លងគឺដើម្បីកាត់បន្ថយ ការឈឺ ស្លាប់ និងការចំណាយថវិកា លើថ្នាំអស់មួយជីវិត ប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ពិការភាព ដែលជាមូល ហេតុមកពីឥរិយាបថរស់នៅប្រចាំថ្ងៃអាហារពុំសូវមានសុខភាព និងកង្វះកាយវប្បកម្ម ។
លោក ទឹម វរ៉ា នាយកប្រតិបត្តិ គណៈកម្មាធិការសម្របសម្រួលសកម្មភាពសុខភាព (អេច អេ ស៊ី ស៊ី) មានប្រសាសន៍ថា ៖ ជម្ងឺមិនឆ្លងកំពុងជាបញ្ហាប្រឈមសម្រាប់ប្រជាជនទូទៅក្នុងការប្រឈមការរស់នៅប្រចាំថ្ងៃ ការចំណាយថវិកាក្នុងការព្យាបាល ។ ដូច្នេះយើងជាអង្គការសង្គមស៊ីវិល ភាគីពាក់ព័ន្ឋគួរយកចិត្តទុកដាក់នៅ ក្នុងការធ្វើការរួមគា្នក្នុងការទប់ស្កាត់ការកើនឡើងនៃជម្ងឺ ដោយហេតុផលថាការបង្ការនៃកម្មវិធីនៅមានកំរិត និង តំរូវអោយមានការទទួលការព្យាបាលជារៀងរហូត ។
លោកស្រីវេជ្ជ ណាជីស្សា ខូជេវា ប្រធានក្រុមការងារជម្ងឺមិនឆ្លងនៃអង្គការសុខភាពពិភព លោកមានប្រសាសន៍ថា ៖ ថ្ងៃនេះជាថ្ងៃពិសេសដែលសម្ព័ន្ឋកម្ពុជាដើម្បីប្រយុទ្ឋនឹងជម្ងឺមិនឆ្លងបានរៀបចំឡើង ហើយក៏មានការចូលរួមពី អង្គការធ្វើការងារទាក់ទងទៅនឹងជម្ងឺមិនឆ្លង តំណាងអ្នកជម្ងឺមិនឆ្លង ក្រុមហ៊ុនឯកជន ស្ថាប័នរដ្ឋ និង ភាគីពាក់ព័ន្ឋផ្សេងទៀត ។ សម្រាប់កម្មវិធីដូចគ្នានេះ ស្ថិតក្រោមការជួយគាំទ្រពីអង្គការសុខភាព ពិភពលោកដល់នាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាល និង ខ្ញុំរំពឹងថាយើងនឹងរៀបចំម្តងទៀត ដោយមានការចូលរួមពី អេច អេ ស៊ី ស៊ី ជាលេខាធិការដ្ឋានរបស់សម្ព័ន្ឋកម្ពុជាដើម្បីប្រយុទ្ឋនឹងជម្ងឺមិនឆ្លងក្នុង ការពង្រឹងការទប់ស្កាត់ និងលើកកម្ពស់សំលេងរបស់អ្នកជម្ងឺ ។ តាមផែនការយុទ្ឋសាស្រ្តរបស់ក្រសួង សុខាភិបាលដំណាក់កាលទី ៤ យុទ្ឋសាស្រ្តមួយក្នុងចំណោមយុទ្ឋសាស្រ្តដែលទាក់ទងនឹងជម្ងឺមិនឆ្លងនោះគឺ ការពិនិត្យឡើងវិញនៅការពង្រឹងសេវាតាមមណ្ឌលសុខភាព និងការពារនៃហានិភ័យជម្ងឺមិនឆ្លង ឆាំ្ន 2023- 2030។
ខ្ញុំ លឺនដា ម៉ាកូវ៉ា មន្ត្រីជាន់ខ្ពស់នៃសម្ព័ន្ឋប្រយុទ្ឋជម្ងឺមិនឆ្លងប្រចាំប្រទេសអង់គ្លេស ខ្ញុំសូមអរគុណដល់ សម្ព័ន្ឋកម្ពុជាដើម្បីប្រយុទ្ឋនឹងជម្ងឺមិនឆ្លងដែលបានរៀបចំកម្មវិធីនេះឡើង ដែលផ្តោតសំខាន់ទៅលើការលើក កម្ពស់សេវាសុខភាពដល់អ្នកជម្ងឺក្នុងប្រទេសកម្ពុជា ដែលត្រូវប្រាដកថាគ្រប់គា្នទទួលបានសេវាចំពោះការធានា រ៉ាប់រងការទទូលបានសេវាសុខភាពជាសកល (UHC) ដោយធានាថាប្រជាពលរដ្ឋគ្រប់គ្នាអាចទទួលបានការថែទាំសុខភាពដែលពួកគេត្រូវការដោយគ្មានហានិភ័យនៃការលំបាកផ្នែកហិរញ្ញវត្ថុសម្រាប់គ្រប់គ្នាគ្រប់ទីកន្លែង ដែលនិងធ្វើតាមរយះវេទិកាពិភាក្សា ។ ដូចដែលអ្នកបានដឹងហើយថា សប្តាហ៏នេះយើងខ្ញុំកំពុងតែរៀបចំទិវា សប្តាហ៏សម្រាប់អ្នកជម្ងឺ ដែលជាកម្មវិធីពិសេសសម្រាប់សហគមន៏ ដែលយើងត្រូវប្រមូលពីបញ្ហាផ្សេងៗក្នុងការ ដោះស្រាយ ។ សម្រាប់ឆាំ្ននេះ យើងមានពាក្យស្លោកដែលផ្តោតលើការយកចិត្តដាក់បន្តទៀតដល់អ្នកជម្ងឺមិន ឆ្លងក្នុងការគ្រប់ដណ្តប់សេវាសុខភាពជាសកល វាក៏បានភា្ជប់ទៅនឹងការប្រជុំថ្នាក់កំពូលនៃអង្គការសហប្រជា ជាតិនៅក្នុងសប្តាហ៏នេះផងដែរ ដែលមានពាក្យស្លោកច្បាស់លាស់ទៅលើការផ្តល់សេវា និង ការគ្រប់ដណ្តប់ សេវាសុខភាពជាសកល ហើយក៏ជាភា្នក់ងារក្នុងការផ្លាស់ប្តូរផងដែរ ។ ខ្ញុំសង្ឃឹមថាកិច្ចការ ទាំងអស់នេះត្រូវបាន ភាគីពាក់ព័ន្ឋ អង្គការសង្គមស៊ីវិល វិទ្យាស្ថានសិក្សា សហគមន៏មានការចូលរួមដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរ ខណៈ ពេលដែលអ្នកដែលកំពុងរស់នៅជាមួយជម្ងឺំមិនឆ្លងគឺជាបេះដូង និងត្រូវយកចិត្តទុកដាក់មុនគេនៅក្នុងការធ្វើ សេចក្តីសំរេចផ្សេងៗ ។
លោក វេជ្ជបណ្ឌិត កុល ហេរ៉ូ ប្រធាននាយកដ្ឋានការពារសុខភាពនៃក្រសួងសុខាភិបាល មានប្រសាសន៍ថា៖ យើងនឹងធ្វើការពិភាក្សាអំពីការផ្តល់សេវាទៅលើជម្ងឺមិនឆ្លង ហើយនាយកដ្ឋានបានធ្វើការ និងផោ្តតជាសំខាន់ទៅលើការពង្រឹង ការសហការណ៏ និងការបណ្តុះបណ្តាលដល់មន្រ្តីសុខាភិបាលថ្នាក់ជាតិ និងក្រោមជាតិ និងបន្តការបណ្តុះបណ្តាលដល់ថ្នាក់មូលដ្ឋាន ។ អ្វីដែលនាយកដ្ឋាន កំពុងតែធ្វើការនេះ គឺ ក្នុងការរៀបចំជាគោលនយោបាយ ផែនការយុទ្ឋសាស្រ្តផ្សេងៗ ក្នុងការដាក់ទៅដល់អង្គការ និងភាគីពាក់ព័ន្ធ សម្រាប់ យកទៅការអនុវត្តន៏ ។ ដូច្នេះភាគីពាក់ព័ន្ឋត្រូវការមានការតម្រង់ទិសសម្រាប់ការអនុវត្តឲ្យបាន ត្រឹមត្រូវ ទី១ ជា ផែនការយុទ្ឋសាស្រ្តរបស់រាជរដ្ឋាភិបាល និងទី២ ផែនយុទ្ឋសាស្ត្ររបស់អង្គការសង្គមស៊ីវិល ។
យុទ្ឋនាការសបា្តហ៍សកលនៃការលើកម្ពស់សិទ្ឋទទួលបានការថែទាំដល់អ្នកកំពុងរស់នៅជាមួយជម្ងឺមិនឆ្លងតែងតែប្រារព្ឋជារៀងរាល់ឆាំ្នចាប់ពីថ្ងៃទី១៤ដល់២១ខែកញ្ញានៅទូទាំងពិភពលោក និងក្រោមប្រធានបទ ផ្សេងៗពីគា្ន ។ ។ សម្រាប់កម្ពុជាបានប្រារព្ធសប្តាហ៍សកលនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារ ភំ្នពេញ ដោយមានការអញ្ជើញចូលរួមពីអង្គការសង្គមស៊ីវិល តំណាងពីស្ថាប័ន ភាគីពាក់ព័ន្ឋ នាយកដ្ឋានការពារ សុខភាពនៃក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោកនៃប្រទេសកម្ពុជា អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងអ្នកដែលកំពុងរស់នៅជាមួយនឹងជំងឺមិនឆ្លង ។
បន្ទាប់ពីការពិភាក្សា មានសកម្មភាពមួយចំនួនដែលត្រូវធ្វើការដោះស្រាយ មានដូចជា៖
- ជំរុញការពិភក្សា និងបញ្ចប់លើសេចក្តីពង្រាងច្បាប់នៃការគ្រប់គ្រងជាតិស្រវឹង
- ជំរុញការអនុវត្តនៃការគ្រប់គ្រងចំណីអាហារដែលពុំសូវមានសុខភាពនៅតាមសាលារៀន
- បង្កើនការផ្តល់អាំងសូលីនដល់អ្នកដែលមានជំងឺទឹកនោមផ្អែម ឬកំពុងរស់នៅជាមួយនឹងជម្ងឺ
- បេឡាជាតិសង្គមគួរគ្របដណ្តប់ការផ្តល់សេវាពិនិត្យសុខភាពប្រចាំឆ្នាំដល់អ្នកដែលទទួលផល
- ជំរុញ និងពង្រីកការពិនិត្យរកមើលជំងឺមិនឆ្លងនៅគ្រប់មណ្ឌលសុខភាព
- ផ្តល់សេវាថែទាំសុខភាពភ្នែក និងការផ្តល់ការគាំទ្រផ្លូវចិត្តដល់អ្នកជំងឺមិនឆ្លង។